លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ
Referral Hospital
វិច្ឆិកា 5, 2026
ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំក្រុមការងារសង្គ្រោះបន្ទាន់ ដើម្បីត្រៀមលក្ខណៈចូលរួមបំពេញភារកិច្ចក្នុងឱកាសពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តតាកែវ។
កិច្ចប្រជុំនេះមានគោលបំណងពង្រឹងការត្រៀមលក្ខណៈ ការសម្របសម្រួល និងការឆ្លើយតបចំពោះស្ថានភាពសង្គ្រោះបន្ទាន់នានា ដើម្បីចូលរួមធានាសុវត្ថិភាព សុខភាព និងសុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរដែលអញ្ជើញមកចូលរួមក្នុងពិធីបុណ្យឱ្យបានកាន់តែល្អប្រសើរ។
ក្នុងឱកាសនេះ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតាកែវ មានទូកចូលរួមប្រណាំងចំនួន ១ គ្រឿង ដែលមានឈ្មោះថា «សង្គម សុខាបារមីហ៊ុនទៀន»។

ព័ត៌មានបន្ថែម
វិច្ឆិកា 5, 2026
សកម្មភាពក្រុមសង្គ្រោះបឋមនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគិរីវង់ ចុះប្រចាំការក្នុងឱកាសពិធីបុណ្យអុំទូកនៅសួនច្បារមាត់ទន្លេខេត្តតាកែវ
វិច្ឆិកា 5, 2026
លោក នៅ ក្តុល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគិរីវង់
វិច្ឆិកា 5, 2026