Skip to main content
The census campaign for health officials in Takeo province is actively conducting biometric registration across all six operational districts.

The census campaign for health officials in Takeo province is actively conducting biometric registration across all six operational districts.

ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

November 5, 2026

ខេត្តតាកែវ៖ យុទ្ធនាការចុះធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង នៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន (ថ្នាក់ក្រោមជាតិ) ក្នុងភូមិភាគនិរតី សម្រាប់ភូមិសាស្ត្រខេត្តតាកែវ កំពុងដំណើរការចុះអនុវត្តយ៉ាងសកម្ម ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ យុទ្ធនាការនេះ ត្រូវបានបន្តធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រុមការងារបានបិទបញ្ចប់យុទ្ធនាការចុះជំរឿន និងផ្ទៀងផ្ទាត់ជីវមាត្រនៅក្នុងខេត្តកំពត និងខេត្តកែប ដោយជោគជ័យរួចរាល់ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
គណៈកម្មការជំរឿន កំពុងដំណើរការផ្ទៀងផ្ទាត់ទិន្នន័យនៅតាមការិយាល័យស្រុកប្រតិបត្តិ (OD) ទាំង៦ រួមមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សរុបចំនួន ៩១អង្គភាព ដោយបែងចែកកាលវិភាគរួមមាន៖ (១)ស្រុកប្រតិបត្តិគិរីវង់, ស្រុកប្រតិបត្តិបាទី, ស្រុកប្រតិបត្តិព្រៃកប្បាស និងស្រុកប្រតិបត្តិព្រៃល្វា ក្រុមការងារបានចុះអនុវត្តកាលពីថ្ងៃទី០២-០៣ ខែវិច្ឆិកា, (២)ស្រុកប្រតិបត្តិគោករំដួល (កោះអណ្តែត) ក្រុមការងារចុះអនុវត្តកាលពីថ្ងៃទី០៣-០៤ ខែវិច្ឆិកា និង (៣)ស្រុកប្រតិបត្តិអង្គរកា ក្រុមការងារកំពុងបន្តចុះអនុវត្តយ៉ាងសកម្មចាប់ពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
ការអនុវត្តការងារយ៉ាងរលូននេះ គឺធ្វើឡើងតាមរយៈវិធីសាស្ត្របច្ចេកទេសថ្មី ដោយធ្វើបច្ចុប្បន្នភាពទិន្នន័យតាមរចនាសម្ព័ន្ធជាមុន រួចទើបចុះផ្ទៀងផ្ទាត់ជីវមាត្រជាក់ស្តែងតាមគោលដៅ ស្របតាមសារាចរលេខ១០ សរ របស់រាជរដ្ឋាភិបាល។ គណៈកម្មការជំរឿន ក៏បានថ្លែងអំណរគុណ និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ក្នុងខេត្តតាកែវ មេត្តាបន្តចូលរួមសហការ និងបង្ហាញខ្លួនឱ្យបានទាន់ពេលវេលាគ្រប់ៗគ្នា ទៅតាមកាលវិភាគដែលបានកំណត់នៅតាមអង្គភាពនីមួយៗ